អ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រញ៉ានឹងសម្រេចលើសំណើច្បាប់ចំនួន

១៤ ដែលមាននៅលើសន្លឹកឆ្នោត៖

ចូលរួមបោះឆ្នោតជាមួយ FORCE ត្រឹមថ្ងៃអង្គារ ទី៣

ខែវិច្ឆិកា!

សំឡេងឆ្នោតរបស់អ្នកមានអំណាច!

នៅពេលយើងរួមគ្នាបោះឆ្នោតក្នុងនាមជា FORCE សហគមន៍ជនជាតិអាមេរិកាំងដើម កំណើតអាស៊ី និងជនជាតិកោះប៉ាស៊ីហ្វិក អាចទទួលបានលំនៅឋាន និងសេវាថែទាំសុខភាព ដែលមានតម្លៃសមរម្យ ប្រាក់ឈ្នួលកាន់តែប្រសើរ និងសាលារៀនដែលមានគុណភាពខ្ពស់។

យើងសមនឹងទទួលបានរដ្ឋាភិបាលមួយដែលយកចិត្តទុកដាក់ជាអាទិភាពចំពោះ

សហគមន៍ជនជាតិភាគតិចដែលជាអ្នកធ្វើការ

ជាជាងបម្រើផលប្រយោជន៍មហាសេដ្ឋីនិងក្រុមហ៊ុនធំៗ ដែលលោភលន់។

Download Khmer Voter Guide
A colorful political protest flyer advocating for building AAPI political power, featuring diverse people holding signs such as "Tax the Rich," "Housing for All," and "Ice Out of CA," with illustrations of flowers and government buildings.

បោះឆ្នោត «គាំទ្រ» លើសំណើច្បាប់លេខ ១៖

មូលបត្របំណុលសម្រាប់លំនៅឋាន   ‍

ចេញមូលបត្របំណុលចំនួន ១១,២៥ ពាន់លានដុល្លារ​  ដើម្បីផ្តល់មូលនិធិសម្រាប់​ការសាង

សង់លំនៅឋាន រក្សាលំនៅឋានដែលមានតម្លៃសមរម្យ និងពង្រីកឱកាសក្នុងការក្លាយជា

ម្ចាស់ផ្ទះ។ មូលបត្របំណុលទាំងនេះអនុញ្ញាតឱ្យរដ្ឋកាលីហ្វ័រញ៉ាខ្ចីប្រាក់ពីវិនិយោគិន

ដើម្បី ចំណាយលើការវិនិយោគសហគមន៍ដ៏សំខាន់ទាំងនេះ។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ Coalition of organizations representing housing, business, labor, local government, among others

អ្នកប្រឆាំង៖ Republican Asm. David Tangipa and Reform CA

បោះឆ្នោត «គាំទ្រ» លើសំណើច្បាប់លេខ ៣៖

ផ្តល់មូលនិធិដល់សាលារៀន និងការថែទាំ សុខភាព  

បន្តអនុវត្តពន្ធលើប្រាក់ចំណូលដែលមានស្រាប់ ចំពោះប្រជាជនកាលីហ្វ័រញ៉ា ២% ដែលមាន

ប្រាក់ចំណូលខ្ពស់បំផុត។ វិធានការនេះនឹងបន្តការយកពន្ធដែលកំពុងអនុវត្តបច្ចុប្បន្នដែល

បានប្រមូលចំណូលជាង ១០០ ពាន់លានដុល្លារ សម្រាប់វិស័យអប់រំ សេវាសង្គម និង

សុវត្ថិភាពសាធារណៈ។ វាក៏នឹងជួយ ទប់ស្កាត់ការកាត់បន្ថយថវិកាពី ២ ទៅ ៦ ពាន់លាន ដុល្លារ

សម្រាប់តម្រូវការចាំបាច់ទាំងនេះ ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០៣១ ផងដែរ។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ CA Teachers Association, CA School Employees Association, CA Federation of Teachers, among others

អ្នកប្រឆាំង៖ Reform CA

បោះឆ្នោត «គាំទ្រ» លើសំណើច្បាប់លេខ ៥៖ ការបោះឆ្នោតដកតំណែង 

ការបោះឆ្នោតដកតំណែងនៅរដ្ឋកាលីហ្វ័រញ៉ានឹងត្រូវបង្រួមមកត្រឹមសំណួរតែមួយ៖ តើមន្ត្រី

រដ្ឋរូបនេះគួរតែត្រូវបានដកចេញពីតំណែងដែរឬទេ? ប្រសិនបើអ្នកបោះឆ្នោតភាគច្រើន

ឆ្លើយថា "យល់ព្រម" តំណែងនោះនឹងត្រូវបំពេញតាមរយៈការបន្តវេនតាមលំដាប់លំដោយ

ការតែងតាំង ឬការបោះឆ្នោតពិសេស។ នាពេលបច្ចុប្បន្នអ្នកបោះឆ្នោត ដំបូងឡើយត្រូវ

សម្រេចចិត្តលើការដកតំណែង បន្ទាប់មកជ្រើសរើសអ្នកជំនួស

ហើយអ្នកណាទទួលបាន សំឡេងឆ្នោតច្រើនជាងគេ នឹងឈ្នះ ទោះបីជាតិចជាង ៥០%

ក៏ដោយ។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ CA Common Cause, League of Women Voters

អ្នកប្រឆាំង៖ Reform CA, Election Integrity Project

បោះឆ្នោត «គាំទ្រ» លើសំណើច្បាប់លេខ ៣៨៖

កម្មវិធីមូលបត្របំណុលសម្រាប់ការស្រាវជ្រាវ

ផ្នែកប្រព័ន្ធភាពស៊ាំ

បង្កើតមូលនិធិមួយ (តាមរយៈមូលបត្របំណុលចំនួន ៨ ពាន់លានដុល្លារ)

សម្រាប់សាកល វិទ្យាល័យសាធារណៈដើម្បីស្រាវជ្រាវ

និងអភិវឌ្ឍវិធីព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺអាល់ហ្សៃមឺរ និងជំងឺផ្សេងៗទៀត។

ប្រជាជនកាលីហ្វ័រញ៉ានឹងទទួល បានការបញ្ចុះតម្លៃ លើវិធីព្យាបាល

និងថ្នាំថ្មីៗដែលត្រូវបានអភិវឌ្ឍចេញពីការស្រាវជ្រាវនេះ។ 

Position Endorsed By: CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ Alzheimer’s Assn., National Multiple Sclerosis Society and other healthcare groups

អ្នកប្រឆាំង៖ Dr. Robert Kaplan, Stanford School of Medicine

បោះឆ្នោត «អព្យាក្រឹត» លើសំណើច្បាប់លេខ ៤០៖

ពន្ធលើមហាសេដ្ឋី

ដាក់ពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្នុងអត្រា ៥% តែមួយលើក ដើម្បីបំពេញចន្លោះ

ខ្វះខាតថវិកាដែលបណ្តាលមកពីការកាត់បន្ថយថវិការបស់រដ្ឋាភិបាលសហព័ន្ធកាលពី ឆ្នាំមុន។

ថវិកានេះនឹងត្រូវប្រើសម្រាប់ការធានារ៉ាប់រងសុខភាព វិស័យអប់រំ និងជំនួយស្បៀងអាហារ។

ទោះបីជាយើងជឿថា មហាសេដ្ឋីគួរតែបង់ចំណែកពន្ធដោយ សមធម៌របស់ពួកគេជានិច្ចក៏ដោយ

ក៏សហគមន៍របស់យើងសមនឹងទទួលបានប្រភពថវិកា ដែលមានស្ថិរភាព

និងយូរអង្វែងជាងការយកពន្ធតែមួយលើក។ 

Position Endorsed By: CA AF, FAJ AF, PPAF

អ្នកគាំទ្រ៖ SEIU United Healthcare Workers West, Teamsters CA, AFSCME CA, Sen. Bernie Sanders, CA Democratic Party, and more

អ្នកប្រឆាំង៖ Several billionaires including Google co-founder Sergey Brin; California Business Roundtable; CA Teachers Association; Gov. Gavin Newsom, and more

បោះឆ្នោត «មិនគាំទ្រ» លើសំណើច្បាប់លេខ ៤២៖

ហាមឃាត់ពន្ធលើទ្រព្យសម្បត្តិ និងរារាំង ពន្ធលើមហាសេដ្ឋី 


រារាំងចំណុចសំខាន់ៗមួយចំនួននៃសំណើពន្ធលើមហាសេដ្ឋី រួមទាំងការដាក់ពន្ធថ្មីរបស់រដ្ឋ

លើទ្រព្យសម្បត្តិផ្ទាល់ខ្លួន កម្មសិទ្ធិបញ្ញា គណនីសន្សំសម្រាប់ចូលនិវត្តន៍ និងទ្រព្យសម្បត្តិ

ស្រដៀងគ្នាផ្សេងទៀត។ សំណើនេះក៏នឹងដាក់កម្រិតលើករណីដែលសមាជិកសភាឬ

វិធានការសន្លឹកឆ្នោត អាចកំណត់ឱ្យពន្ធមានប្រសិទ្ធភាពទៅលើរយៈពេលកន្លងមកបាន ផងដែរ។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ Several billionaires: Sergey Brin, Patrick Collison, Max Levchin, among others; Reform CA, among others

អ្នកប្រឆាំង៖ CA Democratic Party, SEIU UHW West

បោះឆ្នោត «គាំទ្រ» លើសំណើច្បាប់លេខ ២៖

ច្បាប់សន្សំថវិកាសម្រាប់អនាគតរបស់ រដ្ឋកាលីហ្វ័រញ៉ា 

អនុញ្ញាតឱ្យរដ្ឋាភិបាលរដ្ឋសន្សំទុក 20% នៃចំណូលរបស់រដ្ឋទៅក្នុងមូលនិធិសន្សំបម្រុង

សម្រាប់គ្រាអាសន្ន (“Rainy Day Fund”) ដែលបច្ចុប្បន្នកំណត់ត្រឹម 10%។ សំណើនេះ

ក៏អនុញ្ញាតឱ្យរដ្ឋប្រើប្រាស់មូលនិធិបន្ថែមមួយចំនួនដើម្បីសងបំណុលសហព័ន្ធចំនួន 20

ពាន់លានដុល្លារ ដែលរដ្ឋបានខ្ចីក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។

Position Endorsed By: CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ Gov. Gavin Newsom, Democratic state lawmakers

អ្នកប្រឆាំង៖ Republican Asm. Joe Patterson and Reform CA

បោះឆ្នោត «គាំទ្រ» លើសំណើច្បាប់លេខ ៤៖ ការផ្តល់មូលនិធិសាធារណៈ

សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត

អនុញ្ញាតឱ្យរដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋាភិបាលរដ្ឋ បង្កើតកម្មវិធីផ្តល់ហិរញ្ញប្បទាន សាធារណៈ

សម្រាប់យុទ្ធនាការបោះឆ្នោត។ កម្មវិធីផ្តល់ហិរញ្ញប្បទានសាធារណៈ

សម្រាប់ យុទ្ធនាការបោះឆ្នោត ជួយឱ្យបេក្ខជនថ្នាក់មូលដ្ឋានអាចប្រកួតប្រជែងជាមួយ

បេក្ខជនគូប្រជែង ដែលមានថវិកាច្រើន និងទទួលបានការគាំទ្រពីក្រុមហ៊ុនធំៗ។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ ACLU CA, CA Common Cause, CA Democratic Party, CA Working Families Party, among others

អ្នកប្រឆាំង៖ Reform California, CA Taxpayers Association

បោះឆ្នោត «គាំទ្រ» លើសំណើច្បាប់លេខ ៣៧៖

កម្មវិធីប្រាក់កម្ចីសម្រាប់ការក្លាយជាម្ចាស់ផ្ទះ 

បង្កើតមូលនិធិមួយ ដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ទាបដល់អ្នកទិញ

ផ្ទះដែលមានប្រាក់ចំណូលមធ្យម និងអ្នកធ្វើការ ដែលមានប្រាក់ចំណូលតិចជាង ២០០%

នៃប្រាក់ចំណូលមធ្យមនៅក្នុងតំបន់។ កម្មវិធីនេះនឹងទទួលបានមូលនិធិតាមរយៈមូលបត្រ

បំណុលចំណូលចំនួន ២៥ ពាន់លានដុល្លារ ដែលនឹងត្រូវសងត្រឡប់វិញដោយអ្នកខ្ចីប្រាក់

ទិញផ្ទះ។ 

Position Endorsed By: CA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ United Brotherhood of Carpenters and Joiners of America, Northern California Carpenters Regional Council, Western States Regional Council of Carpenters, CA Association of Realtors, and more

អ្នកប្រឆាំង៖ Reform CA

បោះឆ្នោត «មិនគាំទ្រ» លើសំណើច្បាប់លេខ ៣៩៖

អត្តសញ្ញាណប័ណ្ណអ្នកបោះឆ្នោត 

ហាមឃាត់ពលរដ្ឋមិនឱ្យបោះឆ្នោត លុះត្រាតែពួកគេបង្ហាញអត្តសញ្ញាណប័ណ្ណដែលចេញ

ដោយរដ្ឋាភិបាលនៅកន្លែងបោះឆ្នោត ឬសរសេរលេខ ៤ ខ្ទង់ចុងក្រោយនៃលេខ

អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល នៅលើស្រោមសំបុត្រសន្លឹកឆ្នោតដែលផ្ញើតាម

ប្រៃសណីយ៍។ វិធានការអត្តសញ្ញាណប័ណ្ណអ្នកបោះឆ្នោតកន្លងមកត្រូវបានបង្ហាញថាធ្វើឱ្យ

ការចូលរួមបោះឆ្នោតថយចុះ ជាពិសេសក្នុងចំណោមសហគមន៍ជនជាតិភាគតិចនិងក្រុម

ជាតិសាសន៍ផ្សេងៗទៀត។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ Reform CA, Republican Asm. Carl DeMaio, Republican Congressman Ken Calvert

អ្នកប្រឆាំង៖ ACLU of Northern and Southern California, Asian Law Caucus, CA Common Cause, League of Women Voters, and more

បោះឆ្នោត «មិនគាំទ្រ» លើសំណើច្បាប់លេខ ៤១៖

រារាំងពន្ធលើមហាសេដ្ឋី 

រារាំងពន្ធថ្មីៗ ដូចជាពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋី មិនឱ្យទទួលបានការលើកលែង

ពីដែនកំណត់នៃការចំណាយរបស់រដ្ឋ និងតម្រូវឱ្យមានការធ្វើសវនកម្មលើកម្មវិធីថ្មីៗដែល

ទទួលបានមូលនិធិពីប្រាក់ពន្ធ។ វិធានការនេះធ្វើឱ្យរដ្ឋាភិបាលកាន់តែពិបាកក្នុងការ

ប្រមូលធនធានចាំបាច់។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ Several billionaires: Sergey Brin, Patrick Collison, Max Levchin, and more; Reform CA

អ្នកប្រឆាំង៖ CA Democratic Party, SEIU UHW West

បោះឆ្នោត «មិនគាំទ្រ» លើសំណើច្បាប់លេខ ៤៣៖

តម្រូវឱ្យមានសំឡេងគាំទ្រភាគច្រើន

លើសលប់សម្រាប់ពន្ធពិសេស និងរារាំងពន្ធលើមហាសេដ្ឋី 

ធ្វើឱ្យមានការលំបាកជាងមុនក្នុងការប្រមូលថវិកាសម្រាប់សេវាសាធារណៈនៅមូលដ្ឋាន

ដោយតម្រូវឱ្យមានការអនុម័តពីអ្នកបោះឆ្នោតចំនួនពីរភាគបី (២/៣) សម្រាប់ពន្ធពិសេស

ថ្មីៗនៅថ្នាក់មូលដ្ឋាន រួមទាំងពន្ធដែលស្នើឡើងតាមរយៈគំនិតផ្តួចផ្តើម

របស់ប្រជាពលរដ្ឋ (បច្ចុប្បន្នតម្រូវឱ្យមានសំឡេងគាំទ្រត្រឹមតែភាគច្រើនប៉ុណ្ណោះ)។

ការអនុម័តវិធានការនេះ

នឹងធ្វើឱ្យរដ្ឋាភិបាលមូលដ្ឋានមានលទ្ធភាពតិចជាងមុនក្នុងការបំពេញតម្រូវការរបស់

ប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួន ហើយបង្កើនអំណាចរបស់ក្រុមភាគតិចដែលមានថវិកា

គាំទ្រច្រើន។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ Howard Jarvis Taxpayers Association, Reform CA

អ្នកប្រឆាំង៖ CA Democratic Party, Evolve CA, Democratic Asm. Buffy Wicks

បោះឆ្នោត «មិនគាំទ្រ» លើសំណើច្បាប់លេខ ៤៥៖

ដាក់កម្រិតលើការត្រួតពិនិត្យផល ប៉ះ

ពាល់បរិស្ថានសម្រាប់គម្រោងសាងសង់

ធ្វើឱ្យច្បាប់បរិស្ថានដ៏សំខាន់របស់រដ្ឋកាលីហ្វ័រញ៉ា គឺច្បាប់គុណភាពបរិស្ថានកាលីហ្វ័រញ៉ា (CEQA)

ចុះខ្សោយយ៉ាងខ្លាំង ដោយដាក់កម្រិតយ៉ាងខ្លាំងលើការត្រួតពិនិត្យផលប៉ះពាល់ បរិស្ថាន

និងការចូលរួមផ្តល់មតិរបស់សាធារណជន។ ទោះបីជាក្រុមហ៊ុននានាអះអាងថា

ការកែប្រែច្បាប់ CEQA គឺចាំបាច់សម្រាប់លំនៅឋានដែលមានតម្លៃសមរម្យ និងថាមពល

ស្អាតក៏ដោយ វិធានការនេះនឹងពន្លឿនដំណើរការអនុម័តគម្រោងផ្លូវល្បឿនលឿន

ទំនប់ទឹក មជ្ឈមណ្ឌលទិន្នន័យ និងមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ CA Chamber of Commerce, CA Business Roundtable, Reform CA, CA Building Industry Assn, CA Hospital Assn, among others

អ្នកប្រឆាំង៖ Sierra Club CA, Asian Pacific Environmental Network Action; CA American Nurses Association, CA Building Trades Council, among others

បោះឆ្នោត «មិនគាំទ្រ» លើសំណើច្បាប់លេខ ៤៤៖

រឹតបន្តឹងការចំណាយរបស់គ្លីនិក

សុខភាពមិនស្វែងរកប្រាក់ចំណេញ  

តម្រូវឱ្យគ្លីនិកសុខភាពសហគមន៍ចំណាយយ៉ាងហោចណាស់ ៩០% នៃចំណូលរបស់ខ្លួន

ទៅលើការថែទាំអ្នកជំងឺដោយផ្ទាល់ ហើយគ្លីនិកដែលមិនអនុវត្តតាមនឹងត្រូវពិន័យជាប្រាក់

យ៉ាងធ្ងន់ធ្ងរ។ ការរឹតបន្តឹងទាំងនេះអាចធ្វើឱ្យគ្លីនិកបាត់បង់ថវិការាប់ពាន់លានដុល្លារ,

បង្ខំឱ្យគ្លីនិកជាច្រើនដំណើរការដោយខាតបង់, កាត់បន្ថយសេវាបកប្រែភាសា និងបណ្តាល

ឱ្យគ្លីនិកជាច្រើនត្រូវបិទទ្វារ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលខ្វះខាតសេវាថែទាំ

សុខភាព។ 

Position Endorsed By: APEN Action, CA AF, CPA AF, FAJ AF, HIP AF, PPAF, PAC

អ្នកគាំទ្រ៖ SEIU United Healthcare Workers West

អ្នកប្រឆាំង៖ California Primary Care Assn.; California Medical Assn.; Asian Health Services, among others